Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឲ្យ នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE ចូលជួបសម្តែងការគួរសម និងជម្រាបអំពីលទ្ធផលទស្សនកិច្ចនៅកម្ពុជា

20-03-2025 11:01

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យ លោក ARASH AZRBARZIN នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE ដែលជា ក្រុមហ៊ុនដ៏ធំផ្នែកបដិសណ្ឋារកិច្ច គ្រប់គ្រងសណ្ឋាគារ និងអចលនទ្រព្យជាច្រើននៅសហរដ្ឋអាមេរិក ចូលជួបសំដែងការគួរសម និងជម្រាបអំពី លទ្ធផលអំពីទស្សនកិច្ចសិក្សាពី សក្តានុពលវិនិយោគ និងទេសចរណ៍របស់ក្រុមហ៊ុននៅកម្ពុជា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោក ARASH AZRBARZIN នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE បានកោតសរសើរអំពី កត្តាសុខសន្តិសុខ ស្ថិរភាពនយោបាយ និងសុវត្ថិភាពដ៏ល្អផ្តល់ជូនអ្នកទេសចរ រួមទាំងការរីកចំរើនដ៏ឆាប់រហ័សរបស់កម្ពុជា ជាពិសេសការបដិសណ្ឋារកិច្ចដ៏រួសរាយ និងកក់ក្តៅរបស់ប្រជាជនកម្ពុជា (ស្នាមញញឹមរបស់កម្ពុជា) ដែលជាចំណុចពិសេសដែលក្រុមហ៊ុនកំពុងស្វែងរក៕