Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី១៩ ខែមីនា ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គុណភាពខ្យល់ គឺ «ល្អ»

20-03-2025 08:42

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៣០.៦៥ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តតាកែវ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ, ពណ៌លឿងៈ មានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល និងខេត្តកោះកុង៕