Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យឆេះរោងចក្រមួយកន្លែង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ (Video inside)

16-03-2025 10:16

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ មានហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះរោងចក្រមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមសេចក្ដីរាយការណ៍ រោងចក្រដែលត្រូវអគ្គិភ័យវាយប្រហារទាំងព្រឹកនេះឈ្មោះ «ក្រុមហ៊ុន ម៊ូហ្វាស ខេមបូឌា ឯ.ក»។ ប៉ុន្ដែគេមិនទាន់ដឹងថា នៅពេលកើតហេតុនេះមានកម្មករ កម្មការិនីកំពុងបម្រើការដែរឬយ៉ាងណានោះទេ។

សេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ទៀតថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ តែមិនទាន់ដឹងមូលហេតុដែលនាំឲ្យមានភ្លើងឆេះនៅឡើយទេ៕