Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកសិកម្មសម្រេច​ផ្ទេរ​ធនធាន និង​ក្របខ័ណ្ឌមន្រ្តីរាជការ​ខណ្ឌ-ផ្នែក សង្កាត់ រដ្ឋបាល​ព្រៃឈើ និង​រដ្ឋបាល​ជលផល​​ឲ្យសិ្ថតក្រោម​ការគ្រប់គ្រង​របស់មន្ទីរ​

27-10-2016 16:55

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីសម្រេចប្រកាស ស្ដីពីការផ្ទេរធនធាន និងក្របខ័ណ្ឌមន្រ្តីមន្រ្តីរាជការស៊ីវិល នៃខណ្ឌ ផ្នែកសង្កាត់ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ឲ្យសិ្ថតក្រោមការគ្រប់គ្រងរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានឲ្យដឹងថា ត្រូវបានផ្ទេរក្របខ័ណ្ឌមន្រ្តី រាជការស៊ីវិល ដែលកំពុងបម្រើការងារនៅតាមខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជនផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យសិ្ថតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត។

លោកបានបន្ថែមទៀតថា ថវិកាបន្ទុកបុគ្គលិក ចំណាយសម្រាប់មន្រ្តីរាជការ ដែលត្រូវបានផ្ទេរនៅក្នុងប្រការ១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្ទេរឲ្យមន្ទីrកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ដើម្បីគ្រប់គ្រងនិងចាត់ចែងបន្ត៕