Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មិនត្រូវប្រើទូរស័ព្ទ ពេលកំពុងបើកបរជាដាច់ខាត! ស្លាប់១នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៧ ខែមីនាម្សិលមិញ

08-03-2025 07:14

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់១នាក់ និងរបួស៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ និងប្រជែង៕