Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោករដ្ឋលេខាធិការ កែវ សុទ្ធិ ជួបពិភាក្សាជាមួយតំណាង Konrad-Adenaur-Stiftung កម្ពុជានិងសិង្ហបុរី និងអ្នកជំនាញសិង្ហបុរីអំពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងកិច្ចការពារទិន្នន័យបុគ្គល

03-03-2025 18:17

(ភ្នំពេញ)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំរវាងក្រុមការងារនីតិកម្ម និងក្រុមការងារបញ្ញាសិប្បនិម្មិតរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយ Konrad-Adenaur-Stiftung កម្ពុជានិងសិង្ហបុរី និងអ្នកជំនាញសិង្ហបុរី នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពិភាក្សានិងផ្លាស់ប្តូរមតិយោបល់លើឧត្តមានុវត្តន៍ ច្បាប់និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងកិច្ចការពារទិន្នន័យបុគ្គល។

ដោយក្នុងនោះ រដ្ឋលេខាធិការ កែវ សុទ្ធិ បានបញ្ជាក់ពីកិច្ចការលើកស្ទួយនិងការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ព្រមទាំងបង្ហាញពីឆន្ទៈនៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង Konrad-Adenaur-Stiftung៕