Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និស្សិតជយលាភីអាហារូបករណ៍ អ.ម.ត ម្នាក់ រៀនអក្សរសាស្ត្រខ្មែរ ព្រោះចង់ក្លាយជាអ្នកនិពន្ធ, គ្រូបង្រៀន និងថែរក្សាអក្សរសាស្ត្រខ្មែរ (Video inside)

28-02-2025 20:10

(ភ្នំពេញ)៖ យុវជន ហែល តារា គឺជានិស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឆ្នាំសិក្សា ២០២៤-២០២៥។

យុវជនមកពីខេត្តកំពង់ចាមរូបនេះ គឺជាអ្នកស្រលាញ់អក្សរសាស្ត្រខ្មែរ។ លោកបានដាក់ពាក្យរៀនអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រោះចង់ក្លាយជាអ្នកនិពន្ធ គ្រូបង្រៀនអក្សរសាស្ត្រខ្មែរ និងដើម្បីថែរក្សាអក្សរសាស្ត្រខ្មែរឲ្យបានគង់វង្ស។

លោកបានឲ្យដឹងបែបនេះ ក្នុងឱកាសចូលរួមក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និស្សិតជយលាភីអាហារូបករណ៍។

និស្សិតជយលាភីរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «បានជាខ្ញុំរៀនជំនាញអក្សរសាស្រ្តខ្មែរ ព្រោះខ្ញុំចង់ក្លាយជាអ្នកនិពន្ធ ឬក៏សាស្ត្រាចារ្យបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ណាមួយខ្ញុំចង់អភិរក្ស និងថែរក្សានូវអក្សរសាស្ត្រជាតិរបស់យើង»។

សូមជម្រាបថា និស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឆ្នាំសិក្សា ២០២៤-២០២៥ មានជាង ២ ០០០អង្គ/នាក់៕