Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការខេត្តបន្ទាយមានជ័យ នាំយកថវិកា និងកន្រ្តកផ្លែឈើ ជូនលោក វ៉ាន់ ឡុង ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី

27-02-2025 17:11

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកថវិកា និងកន្រ្តកផ្លែឈើ ជូនលោក វ៉ាន់ ឡុង ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសួរសុខទុក្ខនាំថវិកាបន្តិចបន្តួចពិតមែន តែជាទឹកចិត្តជួយលោក វ៉ាន់ ឡុង ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាល ជាពិសេសសូមបន្តថែរក្សាសុខភាពឱ្យបានល្អ រក្សាអនាម័យ និងជូនពរឆាប់ជាពីជំងឺ។

លោក វ៉ាន់ ឡុង និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរអរគុណ យ៉ាងជ្រាយជ្រៅបំផុតចំពោះ លោកឧត្តមសេនីយ៍ទោស្នងការ ដែលតែងតែមានចិត្តសប្បុរសឧបត្ថម្ភជ្រោមជ្រែង យកចិត្តទុកដាក់ចំពោះលោក។

លោកក៏បានជូនពរ សូមឲ្យលោកឧត្តមសេនីយ៍ទោស្នងការ និងសហការី សូមទទួលបានសុខភាពល្អ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕