Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ច​ត្រៀមកម្លាំង​នគរបាល និងអាវុធហត្ថ​ចំនួន​ជិត​៣០០០នាក់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងការ​ប្រកួតកីឡាជាតិ​លើកទី១ (Video inside)

26-10-2016 10:35

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ បានបើកកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំកម្លាំង ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបើកការ ប្រកួតកីឡាជាតិលើកទី១ ដែលនឹងត្រូវរៀបចំឡើងនៅ ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមរបាយការណ៍ផែនការសកម្មភាព ការពារសុន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពីធីបើកការប្រកួតកីឡាជាតិលើកទី១នេះ បានឲ្យដឹងថា សមត្ថកិច្ចបានត្រៀមកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថចំនួន ២៨២៣នាក់ ដើម្បីត្រៀមការពារសន្តិសុខ ជូនថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី ភ្ញៀវជាតិ អន្តរជាតិដែលទស្សនា ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រ លើកទី១នេះ។  

ក្រសួងអប់រំបានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក និងបិទការប្រកួតកីឡាជាតិលើកទី១នេះ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំការប្រកួតកីឡាជាតិលើកទី១ ជាប្រវត្តិសាស្ត្រ ដែលនឹងចាប់ផ្ដើម ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ និងខេត្តកំពង់ចាម៕