Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ណែនាំ​អាជ្ញាធរ​ឃុំ-សង្កាត់ ពង្រឹក​ការចេញលិខិត​បញ្ជាក់ទី​លំនៅ ជូនពលរដ្ឋ​សម្រាប់​ចុះឈ្មោះ​បោះឆ្នោត​

25-10-2016 16:37

(ភ្នំពេញ)៖ លោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើលិខិតមួយច្បាប់ ស្នើឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការណែនាំ ទៅអាជ្ញាធរឃុំ សង្កាត់ ឲ្យពង្រឹងការចេញលិខិត បញ្ជាក់ទីលំនៅ ក្នុងឃុំ សង្កាត់ ជូនប្រជាពលរដ្ឋ សម្រាប់គោលដៅនៃការចុះឈ្មោះ បោះឆ្នោត។

លោក ស៉ិក ប៊ុនហុក លើកឡើងថា គជប បានសង្កេតឃើញថា នៅមានមេឃុំ ចៅសង្កាត់មួយចំនួន តូចមិនទាន់បានអនុវត្តត្រឹមត្រូវ ល្អិតល្អន់តាមនីតិវិធី និងបែបបទ នៃការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ សម្រាប់គោលដៅ នៃការចុះឈ្មោះបោះឆ្នោតនេះ​ នៅឡើយ ទោះបីជាប្រជាពលរដ្ឋមានសាក្សី និងបំពេញគ្រប់លក្ខខណ្ឌស្របតាម ការកំណត់មកធានាហើយ តែនៅទាមទារឯកសារផ្សេងបន្ថែម ដែលច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងប្រកាសរបស់ក្រសួងមហាផ្ទៃ មិនបានតម្រូវ៕

ព័ត៌មានលម្អិតសូមអានលិខិតរបស់ លោក ស៉ិក ប៊ុនហុក ផ្ញើជូនសម្តេចក្រឡាហោម ស ខេង ទាំងស្រុង៖​