Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសម្ភាស៖ និម្មិតសញ្ញាបញ្ជាក់គុណភាព CQS ជួយឱ្យសហគ្រាសកែច្នៃផលិតផលជលផលកម្ពុជា នាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ

18-02-2025 19:30

(ភ្នំពេញ)៖ ការគិតគូរពីគុណភាពម្ហូបអាហាររបស់សហគ្រាសកែច្នៃផលិតផលជលផលជូនដល់អ្នកបរិភោគ គឺជារឿងសំខាន់ណាស់ ដើម្បីធានាពីសុវត្ថិភាពផលិតផលកែច្នៃដែលអ្នកបរិភោគទទួលទាន ជាពិសេសផលិតផលជលផល។

យ៉ាងណាមិញ ចំពោះការដែលអាចធានាពីសុវត្ថិភាពចំណីអាហារបាន លុះត្រាតែសហគ្រាសកែច្នៃផលិតផលជលផលទាំងនោះ ទទួលបាននូវនិម្មិតញ្ញាបញ្ជាក់គុណភាពផលផលិតផលជលផលក្រោយប្រមូល ឬយើងហៅកាត់ថា CQS ពីខាងរដ្ឋបាលជលផលជាមុនសិន។

តើអ្វីទៅជានិមិត្តសញ្ញា CQS? តើនិមិត្តសញ្ញានេះ មានសារសំខាន់អ្វីខ្លះ សម្រាប់សហគ្រាស? ហើយតើសហគ្រាសទាំងនោះត្រូវមានលក្ខខណ្ឌអ្វីខ្លះ ទើបអាចទទួលបាននិម្មិតសញ្ញានេះ?

ដូច្នេះ យើងមានវាគ្មិនកិត្តិយស ១រូប ដែលនឹងចូលរួមបកស្រាយ នោះគឺ លោក ថោង រ៉ា ជំនាញការថ្នាក់ជាតិ ផ្នែកសុវត្ថិភាពចំណីអាហារ នឹងធ្វើពន្យល់បន្ថែមពីសារប្រយោជន៍ដែលសហគ្រាសទទួលបាន ក្រោយទទួលបាននិម្មិតសញ្ញា CQS៕

សូមទស្សនិកជនទស្សនាកិច្ចសម្ភាសរវាង កញ្ញា រួម ឆាដា និងលោក ថោង រ៉ា ដូចតទៅ៖