Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បានសរសេរសារ​នៅក្នុងសៀវភៅ​រំលែកទុក្ខ៖ «ការយាងចូលទិវង្គតរបស់ ព្រះករុណា ភូមិបុល អាឌុលយ៉ាដេត គឺជាការ​បាត់បង់​ដ៏ធំធេង​មិនអាចវាស់ស្ទង់​បានចំពោះ​ប្រជាជនថៃ» (Video inside)

24-10-2016 16:58

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែតុលានេះ បានបង្ហាញជាផ្លូវការនូវសាររំលែកទុក្ខដែលសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សរសេរដោយផ្ទាល់ដៃ នៅក្នុងសៀវភៅរំលែកទុក្ខ ខណៈដែលសម្តេចតេជោ អញ្ជើញទៅគោរពវិញ្ញាក្ខន្ធ ព្រះករុណា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នៅទីក្រុងបាងកក ប្រទេសថៃ។

សារផ្ទាល់ដៃរបស់សម្តេច មានខ្លឹមសារយ៉ាងដូច្នេះថា៖

«ជាមួយនឹងអារម្មណ៍ ដ៏សែនក្រៀមក្រំបំផុត ខ្ញុំសូមតាមនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ នៃកម្ពុជា សម្តែងជាថ្មីនូវសមានទុក្ខអស់ពីដួងចិត្ត ជូនចំពោះព្រះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និប្រជាជននៃព្រះរាជាណាចក្រថៃ ក្នុងគ្រាដែលព្រះករុណា ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រជាជាតិថៃ បានសោយទិវង្គត។

ព្រះករុណា ភូមិបុល អាឌុលយ៉ាដេត ជាមេដឹកនាំគំរូ ជាទីសក្ការៈរបស់ប្រទេសថៃ ហើយបានទទួលការគោរពដ៏ខ្ពង់ខ្ពស់ ជាអន្តរជាតិ ដោយព្រះអង្គ បានដាក់ព្រះកាយខិតខំប្រឹងប្រែង មិនគិតនឿយហត់ ដើម្បីនាំមកនូវសុភមង្គល និងវិបុលភាព សម្រាប់ប្រជាជនរបស់ព្រះអង្គ។  

ការយាងចូលទិវង្គតរបស់ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេង មិនអាចវាស់ស្ទង់បានចំពោះប្រជាជនថៃ ក៏ដូចជា ប្រជាជនឯទៀត លើសកលលោក ដែលមានការ រំភើបរំជួយចិត្តជាមួយនឹង ព្រះរាជពលិកម្ម និងក្តីសប្បុរស របស់ព្រះអង្គចំពោះប្រជាជន សូមឲ្យព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គបាន ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាឡើយ»៕