Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងរាជអាវុធហត្ថសៀមរាប ចូលរួមចែករំលែកក្តីស្រឡាញ់ក្នុងកម្មវិធីសប្បុរសធម៌នៅវិទ្យាល័យអប់រំពិសេសសៀមរាប ជូនក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែកគរថ្លង់

14-02-2025 14:37

(សៀមរាប)៖ ដើម្បីអបអរឱកាសទិវា នៃសេចក្ដីស្រឡាញ់ ថ្ងៃ១៤ កុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយនឹងសប្បុរសជន បានចូលរួមចែករំលែកក្តីស្រឡាញ់ក្នុងកម្មវិធីសប្បុរសធម៌នៅវិទ្យាល័យអប់រំពិសេសសៀមរាប ជូនក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែកគរថ្លង់។

សប្បុរសជនរួមមាន៖ លោក សើ វណ្ណដា និងលោកស្រី, លោក ឡុង ចាន់រិទ្ធ និងលោកស្រី, លោក គឹម ប៊ុនទី និងលោកស្រី, លោក ថុង ចរិយា និងលោកស្រី, លោក កង សុទ្ធី និងលោកស្រី, លោក ហាំ មីកា។

អំណោយមានដូចជា៖ ភេសជ្ជៈចម្រុះ ៤០កេស, មី ៥កេសធំ ស្មើនិង២៥ កេសតូច, អង្ករ ចំនួន ១០ការ៉ុង, ទឹកស៊ីវអ៊ីវ ចំនួន ១០យួរ, ទឹកត្រីចំនួន ១០យួរ, នំហាំប៊ឺហ្គឺ ២៣០នំ, បង្កង ចំនួន ២៥គីឡូ រួមនឹងថវិកាចំនួន ២,០០០,០០០៛ ចូលរួមក្នុងកម្មវិធីសប្បុរសធម៍ជូនដល់ ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់ នៅវិទ្យាល័យអប់រំពិសេសសៀមរាប និងបានរៀបចំម្ហូបអាហារថ្ងៃត្រង់មួយពេលសំរាប់ប្អូន ៗ ក្មួយៗ សិស្សានុសិស្ស ហូបជុំគ្នាប្រកបដោយទឹកមុខញញឹម និងសប្បាយរីករាយក្រៃលែង៕