Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងរយៈពេល១ខែ ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលជំងឺដល់កុមារប្រមាណ ១០ម៉ឺននាក់ (Video inside)

13-02-2025 15:59

(ភ្នំពញ)៖ តាមរយៈការបង្ហាញពីតួលេខព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានកុមារចំនួន ៨៨,៦៤៨នាក់ បានមកទទួលការពិនិត្យ និងព្យាបាលក្នុងផ្នែកជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗចំនួន ១៥,៤៦៥នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងនោះ មានចំនួន ២៨២នាក់ មានជំងឺគ្រុនឈាន និង ២,៦៦២ ត្រូវបានទទួលការវះកាត់។

ដោយឡែកស្រ្តីមានផ្ទៃពោះចំនួន ៨,៥៦៦នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងមកសម្រាលកូនចំនួន ១,៧១៦នាក់ផងដែរ។

សូមបបញ្ជាក់ថា រាល់ការពិនិត្យ និងព្យាបាលទារក កុមារ ស្រ្តីមានផ្ទៃពោះទាំងនេះ គឺធ្វើឡើងដោយមិនគិតថ្លៃ មិនរើសអើង គុណភាព និងប្រកបដោយវិជ្ជាជីវៈ៕