Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន៖ Video Call តាមរយៈកម្មវិធី CoolApp ប្រើប្រាស់ Internet តិចណាស់បើធៀបនឹងកម្មវីធីផ្ញើសារបរទេស

07-02-2025 17:09

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងពីការប្រើប្រាស់ Video Call តាមរយៈ CoolApp គឺប្រើ Internet តិចណាស់បើធៀបនឹងកម្មវីធីផ្ញើសារបរទេសដូចជា WhatsApp, Telegram ឬ Line ជាដើម។

ប្រសាសន៍របស់សម្ដេចតេជោ បែបនេះបានធ្វើឡើងនៅក្នុង «សន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា» នៅវិមាន៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥កន្លងទៅ។

សម្ដេចតេជោ បានមានប្រសាសន៍បែបនេះថា៖ «ហើយដែលខ្ញុំប្រើនៅក្នុងរយៈពេលកន្លងទៅ បើសិនជាយើងត្រូវធ្វើការហៅគ្នាតាម Video Call គឺប្រើ Internet តិចណាស់ ប្រៀបធៀបជាមួយ WhatsApp, Telegram ឬ Line គឺប្រើតិចណាស់។ មួយទៀត គឺអត់មានរូបភាពអី នៅវិលខ្ញាល់នៅហ្នឹងទេ គឺបញ្ជូនទៅហើយខ្ញុំសាកល្បង Download ថ្ងៃមុននោះ ខ្ញុំសាកល្បងដោយសារវាយកូនហ្គោលហើយ ខ្ញុំមានរូប១០៦សន្លឹក, ខ្ញុំ Forward ទៅមនុស្សចំនួន៤២នាក់ គឺទៅទាំងអស់។ ម្សិលមិញខ្ញុំសួរទៅ វុត្ថា ថាអាចបញ្ជូនបាន ៥០នាក់ម្ដង បើប្រៀបធៀបជាមួយ Telegram, Telegram បានរូបភាពច្រើន ប៉ុន្តែបញ្ជូនម្ដងបានតែម្នាក់ទេ, ឯ WhatsApp បញ្ជូនម្ដងបានតែ ៣០រូប និងបញ្ជូនបានតែ៥នាក់ទេ ប៉ុន្តែ CoolApp អត់មានកំណត់រូបភាពប៉ុន្មានប៉ុន្តែមនុស្សបាន ៥០នាក់»

សូមជម្រាបថា CoolApp គឺជាកម្មវិធីផ្ញើសារ ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ និងមានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឱ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp បានឱ្យដឹងថា រហូតដល់ពេលនេះចាប់តាំងពីដាក់ឱ្យដំណើរការរយៈពេល ប្រមាណជាង៦ខែមកនេះ កម្មវិធី CoolApp ត្រូវបានទាញយកប្រមាណជិត៤០ម៉ឺននាក់ហើយ ខណៈ CoolApp មិនបានតាមដាន មិនប្រមូល ឬរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នោះឡើយ។ លោកអះអាងថា CoolApp ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត៕