កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ផ្ទះលិចទឹក និងចាស់ជរាគ្មានទីពឹង នៅខេត្តកណ្តាល
22-10-2016 12:06
(កណ្តាល)៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ បន្ទប់អង្គរធំ វេនរសៀល នៃសាលាភូមិន្ទរដ្ឋបាល បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ផ្ទះលិចទឹក និងចាស់ជរាគ្មានទីពឹង ចំនួន០៣គ្រួសារ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។ ការចែកអំណោយដល់គ្រួសារក្រីក្រ និងចាស់គ្មានទីពឹងនោះ បានធ្វើឡើង នៅភូមិព្រែកតាអុងទី១,ទី២,ទី៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។
អំណោយដែល កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ បន្ទប់អង្គរធំ វេនរសៀល នៃសាលាភូមិន្ទរដ្ឋបាល ចែកជូននាពេលនោះ រួមមាន ក្នុងមួយគ្រួសារ ទទួលបានថវិកា១០ម៉ឺនរៀល,អង្ករ ២៥kg,ទឹកត្រី០១យួរ,ទឹកស៊ីអ៊ីវ ០១យួរ,ទឹកក្រូច ០១កេស,មី ០១កេស, តែ, ស្ករសរ, ធូប្យ, ទឹកដោះគោជាដើម។
គួរបញ្ជាក់ថា អំណោយខាងលើនេះ មានការចូលរួមពីព្រះតេជគុណ ញ៉ោប តាត,លោក សាយ ចាន់តារា, លោក សោម ណារិទ្ធ, លោក អួន លុច, លោក អ៊ុំ សូឡី, លោក ឆុម ប៊ុន ឆាយ, និងលោក ស្រី សុវត្ថា៕