ព្រឹកនេះ លោក ប៉ា សុជាតិវង្ស ដង្ហែអង្គឋិនទានជាមួយបច្ច័យជាង២៤ម៉ឺនដុល្លារ ចូលវត្តព្រះបារមីវង្កដ្ឋបុរីកបិលភ័ស្ត
22-10-2016 08:15
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលានេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីរាជការ សាលារាជធានីភ្នំពេញ និងពុទ្ធបរិស័ទ បានដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់វត្ត ព្រះបារមីវង្កដ្ឋបុរីកបិលភ័ស្ត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីវេរប្រគេនត្រៃចីវរ ព្រមទាំងបរិក្ខារចំពោះព្រះសង្ឃ រួចឧទ្ទិសបុណ្យកុសលជាកិច្ច បង្ហើយបុណ្យ។
សូមជម្រាបថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បានរៀបចំធ្វើពិធីបុណ្យកឋិនទាន ដើម្បីដង្ហែទៅវត្ត ព្រះបារមីវង្កដ្ឋបុរីកបិលភ័ស្ត នឹងកសាងព្រះវិហារថ្មី។ បុណ្យកឋិនទានសាលារាជធានីភ្នំពេញនេះ ទទួលបានបច្ច័យ ២៤៩,៤៣៣ម៉ឺនដុល្លារ។
បុណ្យកឋិនទាននេះ ផ្តើមបុណ្យដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងភរិយា ព្រមទាំងមន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ និងមន្រ្តីសំខាន់ៗមួយចំនួនទៀតផងដែរ៕