Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី ស៊ី ជិនពីង ផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន សម្តែងការដឹងគុណចំពោះលិខិតរំលែកទុក្ខរបស់សម្តេច ពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីនៅខេត្តស៊ីហ្គាតសេ តំបន់ស្វយ័តស៊ីហ្សាង (Video inside)

01-02-2025 10:10

(ប៉េកាំង)៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានផ្ញើសារជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដយសម្តែងនូវការដឹងគុណចំពោះលិខិតរំលែកទុក្ខរបស់សម្តេច ពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីនៅរញ្ជួយដីនៅស្រុកនឹងគ្រី ខេត្តស៊ីហ្គាតសេ តំបន់ស្វយ័តស៊ីហ្សាង ប្រទេសចិន។

ក្នុងសារលិខិតលោក ស៊ី ជិនពីង បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការដឹងគុណដោយស្មោះចំពោះលិខិតរំលែកទុក្ខរបស់ សម្តេច ពាក់ព័ន្ធនឹងគ្រោះ រញ្ជួយដីនៅស្រុកនឹងគ្រី ខេត្តស៊ីហ្គាតសេ តំបន់ស្វយ័តស៊ីហ្សាង ដែលបានបង្ហាញយ៉ាងពេញលេញនូវ មិត្តភាពដែកថែបដ៏ជិតស្និទ្ធរវាងចិន និងកម្ពុជា»

លោកបានជូនពរ សម្តេចតេជោ ហ៊ុន សែន មានសុខភាពដ៏ប្រសើរ និងជោគជ័យគ្រប់ភារកិច្ច៕