ការិយាល័យចុះឈ្មោះបោះឆ្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ត្រូវក្រុមចោរចូលលួច សម្ភារខ្ទេចគ្មានសល់
21-10-2016 11:37
(តាកែវ)៖ ការិយាល័យចុះឈ្មោះបោះឆ្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានក្រុមចោរចូលលួច សម្ភារអស់ជាច្រើន នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ។
មន្ដ្រីនគរបាល ស្រុកព្រៃកប្បាស បានឲ្យដឹងថា សម្ភារដែលបាត់បង់រួមមាន ម៉ូនីទ័រកុំព្យូទ័រ១, ម៉ាស៊ីនស្កែនខ្ចៅដៃ១, អាគុយផ្ទុកថាមពល១, ឌុយសាកថ្មកុំព្យូទ័រ១, ម៉ូឌឹម (អ៊ិនធើណេត)១, កាមេរ៉ា១, ម៉ៅកុំព្យូទ័រ១, ផ្លាស់១, ទ្រនាប់ម៉ៅ១ និងខ្សែ Network ១ឈុត។
បច្ចុប្បន្នកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស កំពុងធ្វើការស្រាវជ្រាវបន្ទាន់ជុំវិញករណីនេះ ដើម្បីស្វែងរកក្រុមចោរមកផ្តន្ទាទោស ឲ្យខានតែបាន៕