ក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ក្រុមទី២ ចូលជួបសម្តែងការគួរសម ជាមួយ ថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន
25-01-2025 15:31
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត ខា ឡេង អនុប្រធានក្រុមការងារ តំណាងលោក ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ អ.ម.ត ក្រុមទី២ បានដឹកនាំក្រុមការងារ ជួបសម្តែងការគួរសមជាមួយលោកសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ។
ក្នុងឱកាសនៃជំនួបនេះ លោកស្រី បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារ និងថ្លែងអំណរគុណដល់លោកបណ្ឌិតសាកលវិទ្យាធិការ ព្រមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានយកចិត្តទុក្ខដាក់បណ្តុះបណ្តាលនិស្សិតអាហារូបករណ៍ អ.ម.ត ព្រមទាំងផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ក្រុមទី២៕