គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លា របស់យុវវ័យ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៣ ខែមករា៖ បង្ក្រាប៣១ករណី ឃាត់ខ្លួន៨៦នាក់
23-01-2025 16:20
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣១ករណី ឃាត់ខ្លួនជនសង្ស័យ៨៦នាក់។
* ករណីដឹកជញ្ជូន រក្សាទុក១៧ករណី ឃាត់ខ្លួន៣៧នាក់
* ករណីប្រេីប្រាស់១១ករណី ឃាត់ខ្លួន៣៨នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន១១នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៧៥ករណី ឃាត់ខ្លួន៩៦១នាក់ (ស្រី៧៥នាក់)៕