Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា សៀង ណាំ រៀបចំដំណើរទស្សនកិច្ចគ្រូ និងសិស្សជនជាតិជប៉ុន ១៥នាក់ មកស្វែងយល់ពីប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋនៅឃុំកំពង់ភ្លុក

19-01-2025 18:01

(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានអញ្ជើញលោកគ្រូ អ្នកគ្រូ ចំនួន ៥នាក់ និងសិស្សចំនួន ១០នាក់ ជាជនជាតិជប៉ុន មកពីវិទ្យាល័យ អីរ៉ាវ៉ាហ្កាគីអុីង នៃប្រទេសជប៉ុន ដើម្បីមកធ្វើទស្សនៈកិច្ច នៅក្នុងខេត្តសៀមរាប រយៈពេល១សប្តាហ៍។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា បានដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សដែលអញ្ជើញមកពីប្រទេសជប៉ុននេះ ទៅធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ពីប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងសកម្មភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ហើយរាល់ការចំណាយក្នុងមួយលើកៗ (ថ្លៃយន្តហោះ និងការស្នាក់នៅ ព្រមទាំងការធ្វើទស្សនៈកិច្ច និងការហូបចុក) អ្នកឧកញ៉ាឧបត្ថម្ភថវិកាទាំងអស់ចំនួន ១៥,០០០ដុល្លារ ក្នុងមួយលើកៗចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥នេះ លើកលែងតែក្នុងឆ្នាំដែលមានជំងឺរាតត្បាតកូវីដ១៩ (២០២១-២០១២២) អត់បានមកទេ។

ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ភ្លុក បានចូលរួមសំណេះសំណាលមានចំនួន១,០៧០នាក់ លោកគ្រូ អ្នកគ្រូចំនួន ២៧នាក់ និងសិស្សានុសិស្សមានចំនួន ៤០០នាក់ និងបានចូលរួមឧបត្ថម្ភចវិកាចំនួន ៥,០០០ដុល្លារ ក្នុងកម្មវិធីនេះ៕