Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីកសិកម្មបកអាក្រាតពីអ្នកនយោបាយប្រជាភិថុតិដែលចង់រុញឱ្យរដ្ឋប្រមូលទិញស្រូវ, ដំណោះស្រាយពិតប្រាកដគឺការផ្តល់ប្រាក់កម្ចីឱ្យរោងម៉ាស៊ីន ទិញស្រូវពីកសិករក្នុងតម្លៃដែលបានចំណេញទាំងអស់គ្នា (Video inside)

15-01-2025 21:01

(ភ្នំពេញ)៖ ឆ្លើយតបទៅកាន់អ្នកដែលធ្វើប្រជាភិថុតិ ដែលលើកឡើងចង់រាជរដ្ឋាភិបាល បញ្ចេញលុយធានាទិញស្រូវរបស់កសិករ ក្នុងពេលធ្លាក់ថ្លៃនោះ ត្រូវបានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា មិនអាចទៅរួចឡើយ ការធ្វើបែបនេះ គឺជាការបង្ខូចថ្លៃ ធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទៅវិញ។

លោកថា ការបង្ខំឱ្យរដ្ឋបញ្ចេញលុយទិញស្រូវ ក្នុងតម្លៃខ្ពស់ជាការធ្វើប្រជាភិថុតិ តែផ្ទុយទៅវិញការដែលរដ្ឋ ផ្តល់ប្រាក់កម្ចីឱ្យរោងម៉ាស៊ីន ដើម្បីទិញស្រូវពីកសិករ កិនកែច្នៃ សម្រាប់នាំចេញ គឺជាដំណោះស្រាយល្អ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ លោក ឌិត ទីណា បានបញ្ជាក់ថា «វាមិនអាចទៅរួចទេ បើយើង [រដ្ឋ] យកថវិកាទៅទិញ ហើយអត់មានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទទួលស្តុកទុកនោះទេ គឺស្មើនឹងយកទៅបោះចោល ហើយអត់មាននិរន្តរភាពនោះទេ»។

ទោះបីមិននិយាយចំឈ្មោះ តែគេដឹងថាចង់សំដៅទៅក្រុមប្រឆាំង ដែលពូកែធ្វើប្រជាភិថុតិ លោករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកប្រជាភិថុតិមួយចំនួន មិនចេះសេដ្ឋកិច្ចទេ មិនមែនអាចបោះពុម្ពលុយបានចេះតែបោះលុយទិញនោះទេ។

ជាមួយគ្នានេះ លោកក៏បានលើកឡើងថា បន្ទោសគ្នាក៏មិនមែនជាដោះស្រាយនោះទេ អ្វីគួរធ្វើត្រូវរួមគ្នារកដំណោះស្រាយទើបជាការប្រសើរ៕

សូមស្តាប់ការលើកឡើងរបស់លោករដ្ឋមន្ត្រីកសិកម្មដូចខាងក្រោម៖