Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីក្រសួងធម្មការ ដឹកនាំប្រតិភូជាន់ខ្ពស់ ព្រះពុទ្ធសាសនា​កម្ពុជា ទៅបំពេញការងារ នៅប្រទេសចិន​

19-10-2016 22:41

(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ហឹុមម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំប្រតិភូសង្ឃជាន់ខ្ពស់ ព្រះពុទ្ធសាសនាកម្ពុជា ដែលមាន សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណមហា និកាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណធម្មយុត្តិកនិកាយ រួមទាំង ថ្នាក់ដឹកនាំ មន្ត្រី និងព្រះសង្ឃ មួយចំនួនទៀត ទៅបំពេញការងារលើវិស័យសាសនានៅប្រទេសចិន។

ការបំពេញទស្សនកិច្ច ការងារនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ។​

សូមបញ្ជាក់ថា ក្នុងការបំពេញ ការងារខាងផ្នែកព្រះពុទ្ធសាសនានេះ ក៏មាន កិច្ចប្រជុំពិភាក្សា ជាមួយប្រធានគណ:កម្មាធិការ កិច្ចការសាសនាចិន នៅទីក្រុងបេកាំងថ្ងៃទី​១៧ ខែតុលា និងថ្ងៃទី​១៩ ខែតុលា ជួបប្រធានរណសិរ្ស ក្រុងស្សិនជិន ដើម្បីពង្រឹងកិច្ចការងារព្រះពុទ្ធសាសនា រវាងប្រទេសទាំងពីរ៕