Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តព្រៃវែង៖ ការធ្វើចរាចរណ៍​ផ្លូវលេខ​៣១៣ ត្រង់ចំណុច​ទំនប់បង្ហៀរបឹងស្នេហ៍​ដំណើរការ​ឡើងវិញ ក្រោយ​ទឹកស្រកចុះ

18-10-2016 16:46

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៨ ខែតុលានេះ បានប្រកាសឲ្យប្រជាពលរដ្ឋ អាចធ្វើចរាចរណ៍ផ្លូវលេខ៣១៣ ត្រង់ទំនប់បង្ហៀរបឹងស្នេហ៍ឡើងវិញ បន្ទាប់ពីកម្ពស់ទឹកបានស្រកចុះ។

យ៉ាងណាក៏អាជ្ញាធរខេត្តព្រៃវែង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ធ្វើការប្រុងប្រយ័ត្នផងដែរ ពិសេសនៅពេលយប់។

ដោយឡែកការជូនដំណឹងពីការផ្អាកចរាចរណ៍នៅចំណុចខាងលើនេះកាលពីម្សិលមិញ  គឺដើម្បីពញាក់អារម្មណ៍ឲ្យ បងប្អូនមានការប្រុងប្រយ័ត្ន ព្រោះខ្លាចទឹកបុកមកខ្លាំងនៅពេលយប់៕