ថ្នាក់ដឹកនាំអង្គភាពព័ត៌មាន Fresh News និងបុគ្គលិក បាននាំយកថវិកាសប្បុរសជនមួយចំនួន ចូលរួមរំលែកទុក្ខគ្រួសារសព លោក សេក បរិសុទ្ធ នៅរសៀលនេះ
17-10-2016 16:06
(ភ្នំពេញ)៖ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News និងបុគ្គលិកមួយចំនួនទៀត បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនដល់គ្រួសារសព លោក សេក បរិសុទ្ធ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ។
ក្រៅពីការចូលរួមរំលែកទុក្ខ អង្គភាពព័ត៌មាន Fresh News ដឹកនាំដោយ លោក លឹម ជាវុត្ថា បាននាំយកបច្ច័យរបស់អង្គភាព និងរបស់ សប្បុរសជនមួយចំនួនទៀត ចូលរួមនៅក្នុងពិធីបុណ្យសព លោក សេក បរិសុទ្ធ ផងដែរ។
គួរបញ្ជាក់ថា លោក សេក បរិសុទ្ធ ជាអ្នកកាសែតជើងចាស់ ជាគ្រូបង្រៀនអ្នកកាសែត ជាទីប្រឹក្សាព័ត៌មានភាសាអង់គ្លេសរបស់អង្គភាព Fresh News និងជាបុគ្គលិកបម្រើការងារនៅអង្គការ AEA បានទទួលមរណភាព ក្នុងវ័យ៥១ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំបូរ ខេត្តក្រចេះ។
សពលោក សេក បរិសុទ្ធ ត្រូវបានក្រុមគ្រួសារ តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលទំពូង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕