ដំណឹងមរណភាព! នាយឧត្តមសេនីយ៍ សុខ មុនី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលមរណភាពក្នុងជន្មាយុ៥៦ឆ្នាំ ដោយរោគាពាធ
30-12-2024 11:20
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សុខ មុនី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព នាវេលាម៉ោង០៦៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងជន្មាយុ៥៦ឆ្នាំ ដោយរោគាពាធ។
សពនាយឧត្តមសេនីយ៍ សុខ មុនី ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋាន ផ្លូវលេខ៣៨១ ភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សេចក្តីដូចបានទូលថ្វាយ និងជម្រាបជូនខាងលើ ចាត់ទុកជាការជូនដំណឹង សម្តេច ទ្រង់ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព និងសាធារណជន មេត្តាជ្រាប និងសូមមេត្តាយាង-អញ្ជើញចូលរួមពិធីបុណ្យសព តាមការគួរ៕