Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុវត្តបទបញ្ជាសម្ដេចនាយករដ្ឋមន្ដ្រី! កម្លាំងនគរបាលខេត្តកំពត បង្ក្រាបក្មេងទំនើង៣នាក់ នៅស្រុកជុំគិរី ក្រោយបង្ហោះវីដេអូបង្អួតកាំបិតតាមបណ្ដាញសង្គម (Video inside)

28-12-2024 11:49

(កំពត)៖ បន្ដអនុវត្តនូវបទបញ្ជាម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ក្រាបក្រុមក្មេងទំនើង៣នាក់ នៅស្រុកជុំគិរី ក្រោយបង្ហោះវីដេអូតាមបណ្ដាញសង្គមបង្អួតកាំបិតដាក់គ្នា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ក្រោយឃើញវីដេអូចែកចាយតាមបណ្ដាញសង្គម ដែលក្មេងទំនើងកាន់កាំបិតបង្អួតគ្នា លោកបានបញ្ជាកម្លាំងស្រាវជ្រាវបន្ទាន់។

ជាលទ្ធផល ក្មេងទំនើងទាំង៣នាក់នោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកជុំគិរី ចាប់ខ្លួនបញ្ជូនមកធ្វើការសួរនាំ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ ញ៉ង់ វិរ៉ាត់, ទី២៖ឈ្មោះ អែម កា, ទី៣៖ឈ្មោះ ម៉ៅ ពុទ្រា ភេទស្រី និងទី៤៖ឈ្មោះឈ្មោះ ឈន ចាន់វ៉ាន្តារ៉ា ពាក់ពន្ធ័ករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញតិ (កាន់កាំបិតបុ័ងតោ និងកាំបិតចិតបន្លែ ថតវីដេអូបង្ហោះងោះលើសង្គមហ្វេសប៊ុក) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅរោងលក់ម្ជូរខាងមុខសាលាអនុវិទ្យាល័យច្រេស៕