Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! ឃាត់ខ្លួនមនុស្ស១៣នាក់ ពាក់ព័ន្ធការជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅថ្ងៃ១៦ ខែតុលាម្សិលមិញ

17-10-2016 06:48

(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៦នាក់ និងមុខសញ្ញាប្រើប្រាស់៧នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៣៩.៩២ក្រាម ៥កញ្ចប់ធំ និង១១កញ្ចប់តូច និង ថ្នាំមេតំហ្វេតាមីន(wy) ១៤៤០០០គ្រាប់។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តពោធិ៍សាត់ បង្ក្រាប់១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្ត កំពត បង្ក្រាប១ករណី ឃាត់ខ្លួន៧នាក់, នគរបាលខេត្ត ព្រះវិហារ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕