ក្រុមការងារអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ដល់បេក្ខជនស្នើសុំអាហារូបករណ៍ នៅខេត្តកំពង់ធំ
27-12-2024 19:11
(កំពង់ធំ)៖ ក្រុមការងារអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហៅកាត់ អ.ម.ត បានចុះសំណេះសំណាល និងណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលអាហារូបករណ៍ អ.ម.ត ដល់បេក្ខជនដាក់ពាក្យស្នើសុំអាហារូបករណ៍ ដើម្បីសិក្សានៅក្នុងខេត្តកំពង់ធំ។
កិច្ចសំណេះសំណាល និងណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលអាហារូបករណ៍ អ.ម.ត នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ។ ពិធីនេះដឹកនាំដោយ លោក ប៊ុន ចំរើន អនុប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកំពង់ធំ។
ប្រព័ន្ធឌីជីថលអាហារូបករណ៍ អ.ម.ត គឺជាប្រព័ន្ធបច្ចេកវិទ្យាមួយបង្កើតឡើង ដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រង ផ្តល់ព័ត៌មាន ក៏ដូចជាការចុះឈ្មោះស្នើសុំអាហារូបករណ៍។ បេក្ខជនអាហារូបករណ៍ អ.ម.ត បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានផ្តល់អាហារូបករណ៍ សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងប្តេជ្ញាយកឱកាសអាហារូបករណ៍ដ៏ថ្លៃថ្លានេះ ទៅសិក្សារៀនសូត្រ រហូតបញ្ចប់ការសិក្សា៕