Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រី FFC៖ បាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា គឺប្រើនិយាមអន្តរជាតិ តែអាចប្តូរកីឡាករច្រើនបាន (Video inside)

25-12-2024 10:49

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គឺប្រើនិយាមអន្តរជាតិ (International Standard) លើកលែងតែការផ្លាស់ប្តូរកីឡាករប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យផ្លាស់ប្តូរច្រើនគ្នាបាន។

នេះជាការបញ្ជាក់របស់ លោក រុន វិទូ មន្ត្រីបច្ចេកទេស សហព័ន្ធកីឡាបាលទាត់កម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ការប្រកួតមាន ២គូ គឺគូទី១ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោងអ្នកចូលរួម ៥ម៉ឺននាក់ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្រាប់ការប្រកួតគូទី២ នៅវេលាម៉ោង ១៧៖០០នាទី។

លោក រុន វិទូ បានលើកឡើងថា ការប្រកួតនេះទោះបីលក្ខណៈមិត្តភាព តែនិយាមអន្តរជាតិ នៅតែត្រូវបានប្រើប្រាស់ ពោលគឺការប្រកួតមានរយៈពេល ៩០នាទី ចែកជា ២វគ្គ និងមានអាជ្ញាកណ្តាលអាជីពទៀតផង។ នេះមានន័យថា បើកីឡាករលែងបង្កកំហុស នឹងទទួលបានកាតលឿន ហើយបើកំហុសខ្លាំង នឹងឈានដល់កាតក្រហមផងដែរ។

បើតាមលោក ខៀវ ភារិទ្ធិ សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, លោកឧបនាយករដ្ឋមន្ត្រី ស សុខា, លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា, លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងឧបនាយករដ្ឋមន្ត្រីជាច្រើនទៀត ព្រមទាំងអតីតកីឡាករជម្រើសជាតិ នឹងក្លាយជាកីឡាករបាល់ទាត់របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការប្រកួតបាល់ទាត់មិត្តភាពនេះ។

សូមជម្រាបថា ការរៀបចំឡើងនូវព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា អមដោយភាពគគ្រឹកគ្រេងជាមួយការប្រគំតន្ត្រី បុរាណ សម័យ ផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី២៩ ខែធ្នូ គឺជា «ទិវាសន្តិភាពនៅកម្ពុជា»