Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី កែវ រ៉េមី ចូលរួមកម្មវិធីជិះស៊ីក្លូ ដើម្បីគាំទ្រទេសចរណ៍ និងការជំរុញការគាំទ្រផលិតផលក្នុងស្រុក

23-12-2024 13:26

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមកម្មវិធីជិះស៊ីក្លូ ដើម្បីគាំទ្រទេសចរណ៍ និងការជំរុញការគាំទ្រផលិតផលក្នុងស្រុក និងសំណេះសំណាលជាមួយពូៗ តាៗស៊ីក្លូ ផលិតករ សិប្បករ សេវាករ អាជីវករដែលជាសមាជិក សមាជិកាសមាគម នៃសមាគមអភិវឌ្ឍន៍សង្គមខ្មែរ

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំង សមាជិក និងសមាជិក សមាជិកាសមាគម នៃសមាគមអភិវឌ្ឍន៍សង្គមខ្មែរ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវត្តភ្នំ។

នាឱកាសនោះទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងនូវការអបអរសាទរ និងកោតសរសើរ ដល់លោក ស្វាយ សុណ្ណារិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ដែលបានរៀបចំកម្មវិធីនេះ ដែលបានជួយដល់ពូៗ តាៗស៊ីក្លូ ផលិតករ សិប្បករ សេវាករ អាជីវករ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា កម្មវិធីនេះបានបង្កប់នូវគោលបំណងធំៗចំនួន៣ គឺគាំទ្រ និងនាំគ្នាប្រើប្រាស់ផលិតផលខ្មែរ ទាក់ទាញទេសចរណ៍ និងផ្តល់ការងារ និងអភិរក្សសុីក្លូ៕