Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាច្រើននាក់ រួមគ្នាប្រារព្ធពិធីបុណ្យអុំទូក ក្នុងខេត្តបាត់ដំបង

15-10-2016 17:40

(បាត់ដំបង)៖ ពិធីបុណ្យអុំទូកខេត្តលើកទី១៦ ក្នុងខេត្តបាត់ដំបង ត្រូវបានប្រារព្ធឡើងរយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៦ ដែលជាឱកាសស្របទៅនឹងថ្ងៃបុណ្យចេញព្រះវស្សា ក្រោមអធិបតីភាព លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង។

ពិធីអបអរសាទរបុណ្យអុំទូកដ៏អធឹកអធ័មនេះ ក៏មានការចូលរួមពី លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងថ្នាក់ដឹកនាំ កងកម្លាំង ឥស្សរជន ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរាដ្ឋាភិបាល តំណាងអភិបាលខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កីឡាករ កីឡាការនី និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ច័ន្ទ សុផល បានឱ្យដឹងថា ក្នុងពិធីបើកឲ្យដំណើរការប្រណាំងទូកនេះ មានទូកចូលរួមសរុប ២៦ទូក ដែលមានកីឡាករមកពីខេត្តកំពង់ឆ្នាំង ប៉ៃលិន បន្ទាយមានជ័យ និងបាត់ដំបង៕