Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈមេធាវី នឹងបើកសន្និបាតប្រចាំឆ្នាំ នៅថ្ងៃស្អែក ដើម្បីជ្រើសរើសប្រធានគណៈមេធាវីថ្មី

15-10-2016 15:26

(ភ្នំពេញ)៖ គណៈមេធាវីកម្ពុជា នឹងរៀបចំសន្និបាតប្រចាំឆ្នាំលើកទី២១ នៅថ្ងៃអាទិត្យទី១៦ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១១។

បេក្ខជន ដែលត្រូវប្រកួតប្រជែងយកតំណែង ប្រធានគណៈមេធាវី ជំនួសតំណែង លោក ប៊ុន ហ៊ុន នៅថ្ងៃស្អែកនេះ រួមមាន លោកមេធាវី ឈី សម្បត្តិ, លោកមេធាវី សួន វិសាល, លោកមេធាវី នូ ចន្ថា និង លោកមេធាវី ហែម សុជាតិ ផងដែរ។

បើតាមលិខិតជូនដំណឹងរបស់គណៈមេធាវី ដែលចុះហត្ថលេខាដោយ លោក ប៊ុន ហ៊ុន បានឲ្យដឹងថា គណៈមេធាវី នៃកម្ពុជា គ្រោងចំណាយថវិកា ៩៨,២១៩ដុល្លារ លើការរៀប ចំមហាសន្និបាត, ការបោះពុម្ពសៀវភៅបញ្ជីសមាជិកគណៈមេធាវី, និងឯកសារផ្សេងៗ រួមនឹងកម្មវិធីជប់លៀងអបអរសាទរ មហាសន្និបាតផងដែរ៕