Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបតំណាងចតុភាគី​នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក

16-12-2024 15:27

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយ​តំណាង​ចតុភាគី​នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលអញ្ជើញមកពីទីស្នាក់ការកណ្តាល​អង្គការ​យូណេស្កូនៅទីក្រុងប៉ារីស, រាជធានីភ្នំពេញ, ប្រទេសបារាំង និងជប៉ុន។

ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាពទីស្តីការបំពេញការងាររបស់សម្តេចនាយករដ្ឋមន្ត្រី។ ជំនួបនេះធ្វើឡើងដើម្បីជជែកលើកិច្ចការអភិរក្សរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕