Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ទៅប្រគល់ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ១ខ្នងអស់ទាំងស្រុង

10-12-2024 15:17

(កំពង់ធំ)៖ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ដឹកនាំដោយលោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមស្រុក អមដំណើរដោយក្រុមកាកបាទក្រហមឃុំត្នោតជុំ ព្រះគ្រូចៅអធិការវត្ត ត្នោតជុំ និងនាយប៉ុស្តិរដ្ឋបាលឃុំ បាននាំយកអំណោយមនុស្សធ៌មរបស់អនុសាខារបស់វត្ត និងរបស់រដ្ឋបាលឃុំត្នោតជុំ ទៅជូនដល់លោកតាឈ្មោះ គឹម ឈឿន អាយុ៧៥ឆ្នាំ រស់នៅភូមិត្នោតជុំទី៤ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

លោកស្រី ហាក់ ពុទ្ធិតុសិតា បានលើកឡើងថា គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះមួយខ្នងអស់ទាំងស្រុងមួយគ្រួសារមានឈ្មោះ គឹម ឈឿន អាយុ៧៥ឆ្នាំ រងគ្រោះដោយភ្លើងឆេះផ្ទះដែលមានទំហំ៤ម៉ែត្រ×៥ម៉ែត្រ ដំបូលប្រក់ស្លឹក ជញ្ជាំងស្លឹកឆេះកាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដោយសារភ្លើងចង្រ្កាន។

សូមបញ្ជាក់ថា លោកស្រី ហាក់ ពុទ្ធិតុសិតា និងក្រុមការងារ បាននាំយកថវិកាចំនួន៤៧០.០០០រៀល (ថវិកាអនុសាខា៣០០.០០០រៀល រដ្ឋបាលឃុំ ១២០.០០០រៀល និងវត្តត្នោតជុំ៥០.០០០រៀល)។ មានតង់១ កន្ទេល១ ឃីត១ ឆ្នាំង២ អង្ករ៥០គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ និងគ្រឿងឧបភោគ បរិភោគរបស់វត្តត្នោតជុំមួយចំនួនទៀតផងដែរ៕