Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀន មិនមែនជាឱសថ លើកកម្លាំង និងបង្កើនការចងចាំទេ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០២ ខែធ្នូ៖ បង្ក្រាប២០ករណី ឃាត់ខ្លួន៣៨នាក់

02-12-2024 22:25

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ឃាត់ខ្លួនជនសង្ស័យ៣៨នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១២ករណី ឃាត់ខ្លួន២១នាក់
* ⁠ករណីជួញដូរ៨ករណី ឃាត់ខ្លួន១៧នាក់⁠។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩៣៧៤ករណី ឃាត់ខ្លួន២៣៦៨២នាក់ (ស្រី១៨១០នាក់)៕