Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីហ្វីលីពីនលោក Duterte ប្រកាសថា នឹងហាមប្រាមការជក់បារី នៅតាមទីសាធារណៈ

12-10-2016 16:00

(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន បានឱ្យដឹងនៅថ្ងៃពុធនេះថា លោកប្រធានាធិបតី Rodrigo Duterte នឹងដាក់ចេញនៅក្នុងខែតុលានេះ នូវបម្រាមជក់បារីនៅតាមទីសាធារណៈ តាមរយៈការពង្រឹង បទបញ្ញត្តិលើថ្នាំជក់ ដ៏តឹងរ៉ឹងបំផុតនៅក្នុងតំបន់អាស៊ី ខណៈសង្រ្គាមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន របស់លោក បានបណ្ដាលឱ្យមនុស្សជាង ៣,៤០០នាក់ បាត់បង់ជីវិត គិតចាប់តំាងពី ខែកក្កដាមក។ នេះបើតាមការចុះផ្សាយដោយ Channel News Asia នៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦។

យោងតាមនាយកដ្ឋានសុខាភិបាលហ្វីលីពីន ច្បាប់ស្ដីពីថ្នាំជក់ថ្មីនេះនឹងកាន់តែមាន លក្ខណៈតឹងរ៉ឹង ជាងមុន ចំពោះពាណិជ្ជកម្មថ្នាំជក់ ក៏ដូចជាការហាមឃាត់ការជក់បារីនៅទីសាធារណៈ ព្រមទំាងតម្រូវឱ្យ ក្រុមហ៊ុនថ្នាំជក់ទំាងអស់ ត្រូវតែដាក់ស្លាកសញ្ញាហាមជក់បារី នៅលើកញ្ចប់បារី។   

គួររំលឹកថា កាលនៅជាអភិបាលក្រុង Davao លោក Duterte ធ្លាប់បានដាក់បម្រាមគោចរ លើអនីតិជន និង ហាមឃាត់ការលក់គ្រឿងស្រវឹងនៅពេលយប់។ ម្យ៉ាងវិញទៀត បើតាមអង្គការសុខភាពពិភពលោក ២០.៦ ភាគរយ នៃប្រជាជនហ្វីលីពីន គឺជាអ្នកជក់បារី គិតចាប់តំាងពី២០១៣ ពោលគឺ១០ឆ្នាំបន្ទាប់ពី ច្បាប់ថ្នាំជក់ត្រូវបានអនុម័ត ហើយមិនតែប៉ុណ្ណោះហ្វីលីពីន ក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេស ចំនួន១៥នៅទូទំាងពិភពលោក ដែលប្រជាជនមានសុខភាពមិនល្អ មានជាប់ពាក់ព័ន្ធនឹងផ្សែងបារី៕