Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ វាយប្រហារប្រទេស ប៉ាពួរញូហ្គីណេ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

12-10-2016 11:19

(ប៉ាពួរញូហ្គីណេ)៖ គ្រោះធម្មជាតិរញ្ជួយផែនដី កម្រិតបង្គួរ ៥.៩រ៉ិចទ័រ បានវាយប្រហារតំបន់ Rabaul នៃប្រទេស ប៉ាពួរ ញូហ្គីណេ ដែលមានទីតាំងស្ថិតនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច នៅព្រឹកថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦។

តាមការព្យាករណ៍ដោយទីភ្នាក់ងារភូមិសាស្ត្រអាមេរិក (USGS) គ្រោះរញ្ជួយដីនេះ បានញ័រចេញពីក្នុង ជម្រៅដី ៥៧គីឡូម៉ែត្រ។ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយ ដែលបញ្ជាក់ថា មានមនុស្សរងគ្រោះ ការខូចខាតទ្រព្យសម្បត្តិ ឬ ក៏អាចកើតមានរលកយក្សស៊ូណាមិ នៅឡើយទេ។ សម្រាប់ព័ត៌មានលម្អិត នឹងមានការចេញផ្សាយនភពេលបន្តបន្តទៀត៕