លោកបណ្ឌិត កៅ ថាច ឧបត្ថម្ភសៀវភៅជាង២០០០ក្បាលដល់សមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដើម្បីជាប្រយោជន៍ដល់ការអាន និងស្រាវជ្រាវ
11-11-2024 18:50
(ភ្នំពេញ)៖ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុញ្ញាតឱ្យ លោក ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងបានឧបត្ថម្ភសៀវភៅចំនួន ២០០០ក្បាលដល់សមាគម ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ទូច គឹមស្រ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត កៅ ថាច ដែលតែងតែស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបានជួយឧបត្ថម្ភ និងបន្តឧបត្ថម្ភ ដល់ការបោះពុម្ពផ្សាយនូវសៀវភៅជាច្រើន នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ៕