Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អំពាវនាវនិងជំរុញដល់បងប្អូន ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតទាំង ៣០០៩៦នាក់ ក្នុងឃុំអន្លងវិល ឃុំអូរដំបង១ និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

09-10-2016 18:13

(បាត់ដំបង)៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធានក្រុមការងារចុះជួយឃុំអន្លងវិល ឃុំអូរដំបង១ និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងសហការីបានចុះតាមខ្នងផ្ទះក្រើនរំលឹក និងជំរុញប្រជាពលរដ្ឋគ្រប់អាយុ បោះឆ្នោត ក្នុងឃុំទាំងបីមានចំនួន ៣០០៩៦នាក់ ដោយគិតមកដល់ពេលនេះមាន ប្រជាពលមកចុះឈ្មោះចំនួន ១២៧៤៨នាក់ (ស្រី ៦៦១០នាក់) ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុកទៅទីជិតទីឆ្ងាយ ក៏ត្រូវឆ្លៀត ពេលវេលាត្រឡប់មកចុះឈ្មោះផងដែរ ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ ក្នុងនោះលោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ករណីបងប្អូនប្រជាពលរដ្ឋខកខានមិនបានចុះឈ្មោះទេនោះ នឹងមិនមានសិទ្ធិបោះឆ្នោតឡើយ ទោះធ្លាប់បានចុះឈ្មោះបោះឆ្នោតពីមុនក្តី។

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា សូមអំពាវនាវនិងជុំរុញបងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់ មិនទាន់បានអញ្ជើញមក ចុះឈ្មោះបោះឆ្នោត សូមរួសរាន់មកចុះឈ្មោះបោះឆ្នោត ឲ្យបានទាន់ពេលវេលាកំណត់របស់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ដែលកំណត់បញ្ចប់ការចុះឈ្មោះត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ និងសូមជំរុញដល់ក្រុមការងារត្រូវបន្ត ចុះក្រើនរំលឹកប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងឃុំទាំងបីបន្តទៀត៕