លោក លី សាម៉េត ហៅគ្រូមា ត្រូវបានបញ្ជូនទៅពន្ធនាគារ មណ្ឌលអប់រំកែប្រែទី១ហើយ (Video inside)
05-11-2024 22:25
(ភ្នំពេញ)៖ លោក លី សាម៉េត ហៅគ្រូមា ត្រូវបានតុលាការចេញដីកាឃុំខ្លួន និងបានបញ្ជូនទៅពន្ធនាគារ មណ្ឌលអប់រំកែប្រែទី១ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមបទចោទប្រកាន់ពីរឿងឆបោក។
សូមជម្រាបថា លោក លី សាម៉េត ហៅគ្រូមា ត្រូវបាននាំខ្លួននៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ ពីខេត្តព្រះសីហនុ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្រោយបញ្ជូនមកដល់ គេឃើញវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សួរចម្លើយលោក លី សាម៉េត ដោយផ្ទាល់ផងដែរ៕