លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ ជិត១ពាន់នាក់ នៅខណ្ឌទួលគោក
09-10-2016 15:52
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក បានដឹកនាំក្រុមគ្រួពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ជិត១ពាន់នាក់ ក្នុងខណ្ឌទួលគោក។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀត បានបញ្ជាក់ថា សកម្មភាពចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋខាងលើនេះ ត្រូវបានធ្វើឡើងក្នុង សង្កាត់ទឹកល្អក់៣ ដែលមានប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក ចូលពិនិត្យ និងព្យាបាលជំងឺទូទៅ ជិត១ពាន់នាក់ ហើយក៏មាន កិច្ចសហការណ៍ ជាមួយក្រសួងសុខាភិបាល មន្ទីពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ)៕