Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា ទ្រី ភាព ចូលរួមបុណ្យសព មេភូមិក្រាំងឈើនាង ១ពាន់ដុល្លារ

09-10-2016 14:57

(កណ្តាល)៖ ឧកញ៉ា ទ្រី ភាព នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ បាននាំយកថវិកា ១ពាន់ដុល្លារអាមេរិក ចូលរួមបុណ្យសព លោក ផាន់ ញ៉ មេភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានទទួលមរណភាពដោយសារជំងឺ នាយប់មិញនេះ។

ក្រៅពីការចូលរួមបុណ្យសពលោកឧកញ៉ា ក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផងដែរ។ ក្រុមគ្រួសារសព លោក ផាន់ ញ៉បានថ្លែងអំណរគុណឧកញ៉ា ទ្រី ភាព ដែលបានជួយឧបត្ថម្ភថវិកាសម្រាប់ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា ឧកញ៉ា ទ្រី ភាព តែងបានផ្តល់ថវិកា និងអង្ករ គ្រប់ក្រុមគ្រួសារនៅក្នុងឃុំត្បែង ដែលមានគ្រួសារទទួលមរណភាព ឬមានស្រ្តីឆ្លងទន្លេ៕