គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធការធ្វើបាតុកម្មរបស់បុគ្គលនយោបាយ ហុង លីម នៅអូស្ដ្រាលី ប្រឆាំងដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត និងក្រុមការងារ
08-10-2016 15:56
(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ជាសាធារណៈជូនជនរួមជាតិ និងប្រជាជនអូស្ដ្រាលី ដើមកំណើតខ្មែរ ចំពោះករណីបាតុកម្ម ដែលរៀបចំឡើងដោយបុគ្គលនយោបាយ ហុង លីម ប្រឆាំងទស្សនកិច្ច របស់គណប្រតិភូ យុវជនខ្មែរ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា បុគ្គលរូបនេះ ពុំមានសិទ្ធិបញ្ចេញមតិ លើអធិបតេយ្យកម្ពុជា និងមិនតំណាងឲ្យសម្លេងខ្មែរពិតប្រាកដ ដូចដែរអ្នកចូលរួមបាតុកម្ម ចង់បាននោះទេ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្ដិច នារសៀលថ្ងៃទី៨ ខែតុលា។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា៖