Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គសវនករនិងអគ្គសវនករង ៣រូបនៃអាជ្ញាធរសវនកម្មជាតិ ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុង

07-10-2016 12:04

(ភ្នំពេញ)៖ សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ នៅថ្ងៃទី០៧ ខែតុលានេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុង ដោយសំឡេង៦៧ លើ៦៧ ជ្រើងតាំងអគ្គសវនករ និងអគ្គសវនករងចំនួន៣រូប នៃអាជ្ញាធរសវនកម្មជាតិ សម្រាប់អាណត្តិ៥ឆ្នាំ។

លោកស្រី សោម គឹមសួរ ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជ្រើសតាំងជា អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ខណៈលោក សួន សុទ្ធី និង លោក អ៊ុក សារ៉ាវុធ ត្រូវបានជ្រើសតាំងជា អគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ។

សូមជម្រាបថា នៅវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ រដ្ឋសភា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានារដ្ឋសភា ដោយមានការពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៨។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា៦៧រូប ខណៈ តំណាងរាស្រ្តគណបក្សប្រឆាំង មិនមានវត្តមាននៅក្នុងកិច្ចប្រជុំនោះទេ។ សម្តេចតេជោ ហ៊ុន សែន រួមទាំងមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ក៏មានវត្តមាននៅក្នុងនោះដែរ៕