លោក មាស ច័ន្ទពិសិដ្ឋ ដឹកនាំកម្លាំងសមត្ថកិច្ច ចុះពិនិត្យដល់ច្រករបៀងព្រំដែនកម្ពុជា-ថៃ ដោយសង្ស័យមានទំនិញខុសច្បាប់ឆ្លងកាត់
06-10-2016 18:11
(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ បានចុះទៅពិនិត្យច្រករបៀងមួយ ដោយដាក់ការសង្ស័យថា មានចេញចូលទំនិញខុសច្បាប់។
ក្រោយចុះពិនិត្យ លោកព្រះរាជាអាជ្ញា មាស ច័ន្ទពិសិដ្ឋ បានបញ្ជាក់ថា ច្រករបៀងនេះ ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំអូរទំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្ថិតក្រោមការគ្រប់គ្រប់របស់លោក ជឿន សុខ មេបញ្ជាការរង នៃកងវីរការពារព្រំដែនគោកលេខ ៨១៥ នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ៕