Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនម៉ាស៊ីនដ៏តូចបំផុតលើលោក នាំឲ្យអ្នកវិទ្យាសាស្ត្របីរូប ឈ្នះពានរង្វាន់ណូបែល «ផ្នែកគីមីវិទ្យា» ឆ្នាំ២០១៦

05-10-2016 17:36

(ស៊ុយអែត)៖ ក្រុមអ្នកវិទ្យាសាស្រ្តបីរូបទៀត គឺលោក Jean-Pierre Sauvage (ជនជាតិបារាំង), លោក Fraser Stoddart (ជនជាតិអង់គ្លេស), និងលោក Bernard L Feringa (ជនជាតិហូឡង់) បានឈ្នះពានរង្វាន់ណូបែលឆ្នាំ២០១៦ សម្រាប់ផ្នែកគីមីវិទ្យារួមគ្នា នៅល្ងាចថ្ងៃពុធនេះ។ នេះបើតាមការផ្សាយដោយ BBC នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។

អ្នកវិទ្យាសាស្ត្រទាំងបីខាងលើនេះ បានទទួលរង្វាន់ជាថវិកា ៨លានក្រូណាស៊ុយអែត ស្មើនឹងជិត ១លានដុល្លារសហរដ្ឋអាមេរិក ក្រោយពីបណ្ឌិតសភាវិទ្យាសាស្ត្រនៃប្រទេសស៊ុយអែត ស្ថិតនៅក្នុង ទីក្រុង Stockholm បានប្រកាសថាអ្នកទាំងបី បានទទួលពានរង្វាន់ណូបែល នៅថ្ងៃពុធ នេះតែម្តង។

គួរបញ្ជាក់ថា បុរសទាំងបីរូប ត្រូវបានគណកម្មការវាយតម្លៃខ្ពស់ទៅលើ «ការបង្កើតកូនម៉ាស៊ីនម៉ូលេគុល ដែលមានទំហំតូចជាងគេនៅលើលោក» របស់ពួកគេ ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងខ្លាំង សម្រាប់ការសិក្សាស្រាវជ្រាវផ្នែកគីមីវិទ្យា៕