Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះអធិករណ៍ នៅវត្តទិត្តំរង្សី នៅឃុំក្រាំងលាវ ដោយសារព្រះចៅអធិការវត្តថ្មី កាប់ដើមឈើធំៗជាច្រើនដើមយកទៅលក់ (Video inside)

13-10-2024 11:46

(កំពង់ឆ្នាំង)៖ ផ្ទុះអធិករណ៍មួយករណី បានកើតឡើង នៅវត្តទិត្តំរង្សី ហៅវត្តអណ្តូងប្រេង នៅភូមិអណ្តូងប្រេង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយសារតែព្រះចៅអធិការវត្តថ្មី ព្រះនាម ពេជ្រ វេហារ ព្រះជន្ម ២៤វស្សា ទើបកាន់កាងារបាន ១ឆ្នាំ កាប់ដើមឈើធំៗជាច្រើនដើមលក់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

ព្រះគ្រូសូត្រស្តាំវត្ត ព្រះនាម ហែម សំអាត ព្រះជន្ម ៦១វស្សា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានមានសង្ឃដីកាថា ក្នុងចំណោមដើមឈើទាំងអស់ មានដើមស្វាយធំៗអាយុកាលខ្ទង់រយឆ្នាំ ទំហំប្រមាណ ៣អោប ចំនួន ៦ដើម, ដើមដូង ២ដើម និងដើមអំពិល ១ដើម ខណៈដើមឈើតូចៗដទៃទៀត ក៏ត្រូវបានកាប់លក់ផងដើម។

គណៈកម្មការចំណុះជើងវត្ត ពុំពេញចិត្តចំពោះសកម្មភាពរបស់ព្រះចៅអធិការថ្មីឡើយ ហើយបានស្នើឲ្យមានការដកតំណែងព្រះចៅអធិការថ្មីផងដែរ៕

ខាងក្រោមនេះជាវីដេអូ៖