Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបង្ក្រាបទីតាំងកត់ឆ្នោតខុសច្បាប់នៅផ្សារកាប់គោ ឃាត់ខ្លួនមនុស្ស៣នាក់

26-09-2024 21:26

(ភ្នំពេញ)៖ នៅរសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន​ ដោយមានសម្របសម្រួលពី​លោកស្រី ផាត់​ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ និងលោក​ កៀង​ ល័ក្ស​ អភិបាលខណ្ឌចំការមន​ បញ្ជាឲ្យលោក​ ម៉ៅ​ បូណែត​ អភិបាលរងខណ្ឌចំការមន​ ដឹកនាំកម្លាំងគណៈបញ្ជាការ​ឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង​នៅ ចំណុចតូបលេខ១២ ផ្សារកាប់គោ​ ផ្លូវលេខ៩ ភូមិ៣ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។

សមត្ថកិច្ចបានបញ្ជាក់ថា ជាលទ្ធផល​ឃាត់ខ្លួន​ស្ត្រី៣នាក់ ឈ្មោះ នង ធារី អាយុ៥៥ឆ្នាំ​ (ម្ចាស់ទីតាំង), ឈ្មោះ នៅ ស្រីទង អាយុ៣២ឆ្នាំ ​(បុគ្គលិក) និងឈ្មោះ សុខ នី អាយុ៤៥ឆ្នាំ។ ក្នុងនោះ ដកហូតសម្ភារៈ ម៉ាស៊ីនគិតលេខ១គ្រឿង​, ម៉ាស៊ីនព្រីនកន្ទុយឆ្នោត១គ្រឿង, ទូរស័ព្ទចំនួន៣គ្រឿង និងក្រដាសភស្តុតាងមួយចំនួនធំ។

ក្រោយចប់ប្រតិបត្តិការ​ គណបញ្ជាការឯកភាពខណ្ឌចំការមន​ បានប្រគល់​មនុស្ស​ និងសម្ភារៈ​ ជូនអធិការនគរបាលខណ្ឌចំការមនដេីម្បីបន្តនីតិវិធី៕